Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ Molika Collectoin ដែលផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកា

06-01-2021 16:35

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនព័ត៌មានស្ដីពីការហាមឃាត់គណនី Facebook ឈ្មោះ Molika Collectoin មិនឱ្យផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ Alka GLUTA តទៅទៀត ព្រោះតែគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល (គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)។

ការចេញហាមឃាត់នេះ គឺដើម្បីបញ្ជៀសការខាតបង់ប្រាក់កាស និងការប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ពីព្រោះតែជឿតាមការផ្សព្វផ្សាយរបស់គណនី Facebook ខាងលើនេះ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះម្ចាស់គណនី Facebook ឈ្មោះ Molika Collectoin ខាងលើនេះ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ ជាធរមាន។

ខាងក្រោមនេះជាសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖