(ភ្នំពេញ)៖ បុរសអនាថាម្នាក់ ត្រូវបានជនមិនស្គាល់មុខ វាយសម្លាប់ចោល នៅលើគំនរសំរាម ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែសុខ នាព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះមិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះឡើយ ហើយនៅពេលនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងជំនញបានធ្វើកោសលវិច័យ ដើម្បីប្រគល់ជូនអាជ្ញាធរ ជួយយកទៅបូជាជូន៕