(ភ្នំពេញ)៖ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងប្រាប់ឲ្យប្រតិបត្តិករលើវិស័យបរធនបាលកិច្ច ដែលមិនទាន់ចុះបញ្ជី រួសរាន់ទៅបំពេញកាតព្វកិច្ចចុះបញ្ជី។
ការជំរុញឲ្យប្រតិបត្តិករលើវិស័យបរធនបាលកិច្ចមកចុះបញ្ជីនេះ បន្ទាប់ពីក្រសួងមើលឃើញថា មានប្រតិបត្តិករមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ចនេះនៅឡើយ។
ក្រសួងបញ្ជាក់ថា រាល់ការខកខានមិនបានចុះបញ្ជី ប្រតិបត្តិករលើវិស័យបរធនបាលកិច្ច នឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមានផងដែរ៕