(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា International Business Machines Corp (IBM) បានឲ្យដឹងថា ខ្លួននឹងចំណាយលុយ ២,៦ពាន់លានដុល្លារអាមេរិក ដើម្បីទិញក្រុមហ៊ុនវិភាគ​សុខភាព​ Truven Health Analytics នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី១៩ ខែកុម្ភៈ។

តំណាងក្រុមហ៊ុន IBM បានឲ្យដឹងថា ក្រោយពីទទួលបានការទិញយកពីខ្លួន ក្រុមហ៊ុន Truven នឹង​ទទួលបានអតិថិជនបន្ថែម ៨,៥០០ កន្លែងបន្ថែមទៀត ក្នុងនោះមានទាំងស្ថាប័នរដ្ឋ អង្គការ មន្ទីរពេទ្យ និង​ក្រុមហ៊ុនផ្សេងៗ ខណៈដែលបច្ចុប្បន្ន Truven មានអតិថិជន ក្នុងដៃរាប់ពាន់នាក់​ផងដែរ៕

http://s3.reutersmedia.net/resources/r/?m=02&d=20160218&t=2&i=1118480527&w=644&fh=&fw=&ll=&pl=&sq=&r=LYNXNPEC1H0X6