Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដោះស្រាយសងបំណុលឯកសារ

19-02-2016 09:34

(ភ្នំពេញ)៖ «ដូចខ្ញុំបានជំរាបពីម្សិលហើយថា ថ្ងៃនេះខ្ញុំត្រូវសងបំណុលដែលខ្ញុំជំពាក់ នោះគឺឯកសារ ដែលខ្ញុំត្រូវពិនិត្យសំរេច និងចុះហត្ថលេខា» នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃចេញផ្សាយមុននេះប៉ុន្មាននាទី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ការងារប្រទេសជាតិពិតជាច្រើនដែលត្រូវបំពេញ ទោះជាបញ្ហាពេលម៉ោងសំរាក នៅមានបញ្ហាខ្លះៗ ព្រោះប៉ុន្មានថ្ងៃនេះខ្ញុំទម្លាប់ តាមម៉ោងអាមេរិកដែលនេះជាពេលយប់។ ជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ»

សូមជំរាបថា  នៅម៉ោង១១៖០០យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះម្សិលមិញ សម្តេចតេជោ ហ៊ុន សែន រួមទាំងគណៈប្រតិភូ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រយៈពេល២ថ្ងៃនោះ។

កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសាន់នីឡែនស៍ រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក ដោយបានសម្រេចជាគោលការណ៍រួមចំនួន១៧ចំណុច។

ក្រៅពីកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រមាណ៦០០នាក់ផងដែរ ដើម្បីផ្សព្វផ្សាយអំពីនយោបាយ និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា៕