(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានចាប់ផ្ដើមប្រតិបត្តិការជាលើកដំបូងរបស់ខ្លួន នៅក្នុងរាជធានីនៃប្រទេសកម្ពុជាហើយ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ដែលជាការបោះជំហានលើកដំបូង របស់ឈ្មោះយីហោសណ្ឋាគាររបស់អាមរិក ចូលមកក្នុងទីក្រុងដ៏រស់រវើកបំផុតមួយ ក្នុងចំណោមទីក្រុងដ៏រស់រវើកនានារបស់ទ្វីបអាស៊ី។
ដោយមានបន្ទប់ស្នាក់នៅចំនួន២៤៧ និងបន្ទប់ស្វីតចំនួន ៤៣ សណ្ឋាគារដែលមានរចនាបថសម័យអាណានិគមបារាំង រួមបញ្ចូលជាមួយរចនាបថសម័យទំនើបដ៏ថ្មីស្រឡាងនេះ ដែលស្ថិតនៅចំកណ្ដាលបេះដូងនៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចំណាយពេលធ្វើដំណើរត្រឹមតែ ៣០នាទីប៉ុណ្ណោះពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងងាយស្រួលធ្វើដំណើរដោយថ្មើរជើង ដែលជិតបំផុតទៅកាន់ព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេជាដើម។
អ្នកកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងចាត់ទុកដំណើរការរបស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ គឺជាពេលវេលាដ៏វិសេសវិសាលសម្រាប់ក្រុមហ៊ុន ជីប ម៉ុង និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ក្នុងការទទួលស្វាគមន៍ឆ្នាំថ្មី។
អ្នកឧកញ៉ាបន្តថា «នេះជាមោទនភាពមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ នេះបញ្ចប់ដោយជោគជ័យ និងអាចដំណើរការបាននៅថ្ងៃនេះ។ កិច្ចសហប្រតិបត្តិការដ៏ល្អ និងទំនុកចិត្តដ៏ខ្ពស់នៃការវិនិយោគរវាងក្រុមហ៊ុន ជីប ម៉ុង និង Hyatt Hotels Corporation បានធ្វើឲ្យសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លេចជារូបរាងឡើង ហើយនឹងក្លាយជាគោលដៅនៃការស្នាក់នៅ ដ៏ពេញនិយមរបស់ភ្ញៀវទេសចរទូទាំងពិភពលោក និងជាទីដ៏សមស្របបំផុតសម្រាប់ភ្ញៀវធុរកិច្ច ក្នុងការរៀបចំកិច្ចពិភាក្សា ជំនួញ សន្និសីទ និងកិច្ចប្រជុំនានា ដែលស្ថិតនៅចំបេះដូងនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច ប្រវត្តិសាស្ត្រ និងវប្បធម៌រាជធានីភ្នំពេញ»។
លោក Herman Kemp នាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានថ្លែងថា ជាមួយនឹងប្រវត្តិសាស្រ្តដ៏សំបូរបែប និងអនាគតដ៏មុតមាំ ប្រទេសកម្ពុជាគឺជាកន្លែងដ៏ល្អបំផុត ដើម្បីពង្រីកយីហោ ហៃយ៉ាត់ រីជិនស៊ី ហើយវត្តមាននេះបង្ហាញពីកំណើនសេដ្ឋកិច្ចជាសកលរបស់យើង «សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវបដិសណ្ឋារកិច្ចថ្មីមួយ នៅក្នុងទិសដៅថ្មីបំផុតប្រចាំអាស៊ី។ យើងមានក្តីរំភើបរីករាយ ក្នុងការស្វាគមន៍ភ្ញៀវស្នាក់នៅប្រកបដោយផាសុកភាព បែបទំនើប និងការកម្សាន្តទៅកន្លែងស្រស់ស្រាយ ដែលពួកគេអាចសម្រាកលម្ហែរកាយ និងភ្ជាប់ទំនាក់ទំនងជាមួយអ្វីដែលសំខាន់បំផុត»។
* ការរចនា និងបន្ទប់ទទួលភ្ញៀវ
ដោយទទួលបានពានរង្វាន់ពីស្ថាបត្យករ SCDA ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង PIA Interior ដែលមានមូលដ្ឋាននៅប្រទេសថៃ ផ្ទៃខាងក្នុងនៃសណ្ឋាគារ នឹងឆ្លុះបញ្ចាំងឲ្យឃើញនូវបេតិកភណ្ឌចម្រុះរបស់ប្រទេសកម្ពុជា ដែលជាការរួមផ្សំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ នូវរចនាបថបែបខ្មែរ ឥទ្ធិពលអាណានិគមបារាំង និងស្នាដៃសិល្បៈដែលត្រូវបានរចនាជាពិសេស ដោយវិចិត្រករកម្ពុជាសម័យទំនើប FONKi។
ចំណុចសំខាន់បំផុតរបស់សណ្ឋាគារនេះ គឺអគារបេតិកភណ្ឌសម័យបារាំង ដែលត្រូវបានជួសជុលកែលម្អឡើងវិញយ៉ាងប្រណីត ហៅជាទូទៅថា ខឡូញាលហៅស៍។ ដើមឡើយត្រូវបានសាងសង់ជាវីឡាមួយនៅឆ្នាំ ១៩១០ មុនពេលវិវត្តទៅជាសាលវិចិត្រសិល្បៈ មានពាក្យចចាមអារ៉ាមថា ភូមិគ្រឹះនោះត្រូវបានសាងសង់ឡើងធ្វើជាព្រះរាជដំណាក់ សម្រាប់ព្រះអង្គម្ចាស់ក្សត្រិយមួយអង្គនាដើមទសវត្សរ៍ឆ្នាំ១៩០០ ស្ថាបត្យករបានចំណាយពេលយ៉ាងច្រើន ដើម្បីជួសជុលកែលម្អភូមិគ្រឹះនេះឡើងវិញ អគារនេះដែលត្រូវបានជួសជុលឡើងវិញ យ៉ាងល្អិតល្អន់ទៅនឹងអតីតកាលដ៏រុងរឿងរបស់វាឥឡូវនេះ បានដើរតួនាទីជាច្រកចូលសណ្ឋាគារ ដោយធ្វើឱ្យភ្ញៀវទទួលបានបទពិសោធន៍ នៃការមកដល់ដ៏គួរឱ្យរីភើបក្រៃលែង។
នៅខាងក្រោយ ខឡូញាលហៅស៍ មានអាគារធំថ្មីដែលមានកំពស់ ១៤ ជាន់ដែលមានបន្ទប់គេង ២៤៧ រួមទាំង បន្ទប់ស្វីតចំនួន ៤៣។ ដោយទំហំបន្ទប់ចាប់ផ្តើមពី ៣២៨ ហ្វីតការ៉េ (៣០.៥ ម៉ែត្រក្រឡា) សម្រាប់បន្ទប់ស្តង់ដារបន្ទប់ទទួលភ្ញៀវមានផាសុកភាព ទំនើប ដូចជាទូរទស្សន៍វ៉ាយហ្វាយល្បឿន ៦៥ អ៊ីញទូរទស្សន៍ Staycast បំពាក់ដោយប្រព័ន្ធហ្គូហ្គល Chromecast។ មានក្បូរក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ ពិពណ៌នាអំពីប្រាសាទបាយ័ន ដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទល្បីបំផុតនៅតំបន់អង្គរ។
បន្ទប់នីមួយៗក៏ត្រូវបានបំពាក់ ដោយបច្ចេកវិទ្យាអ៊ីនធ័រណេតចល័ត ដែលអាចឱ្យភ្ញៀវអាចប្រើស្មាតហ្វូនជំនួសកាតកូនសោបន្ទប់។ បន្ទប់រ៉ូយ៉ាល់ស្វីត មានទំហំ ១០៨៧ ហ្វីតការ៉េ (១០១ ម៉ែត្រការ៉េ) មានបន្ទប់គេងចំនួន ២ ដែលមានបន្ទប់គេង បន្ទប់ទទួលភ្ញៀវដាច់ដោយឡែក និងកន្លែងទទួលទានអាហារ នឹងអាចមើលទេសភាពទីក្រុងបានទៀតផង។
ជាងនេះទៅទៀត ភ្ញៀវដែលស្នាក់នៅជាន់ទី ១០ ដែលមានក្លឹបរបស់សណ្ឋាគារ នឹងអាចចូលទៅកាន់ក្លឹប Regency Lounge Club ដែលផ្ដល់ជូនអាហារពេលព្រឹកជារៀងរាល់ថ្ងៃ អាហារសម្រន់នៅពេលល្ងាច ព្រមទាំងផ្ទៃរានហាលទីកន្លែងឯកជនផ្ដាច់មុខផងដែរ សម្រាប់ភ្ញៀវសម្រាកលំហែរកាយ។
* ភោជនីយដ្ឋាន និងបានីយដ្ឋាន
ភ្ញៀវអាចជ្រើសរើសទីកន្លែង ទទួលទានអាហារមួយក្នុងចំណោមទីកន្លែងចំនួនប្រាំ រួមមាន The Attic ដែលជាបារនីយដ្ឋានសម្រាប់លក់ភេសជ្ជៈគ្រឿងស្រវឹង តាមរបៀបដែលធ្លាប់មានពីមុនមក ដោយបារនីយដ្ឋាននេះ ស្ថិតនៅលើខឡូញាលហៅស៍ ព្រមទាំងទស្សនាទាននៃការទទួលទានអាហារ នៅទីវាលខាងក្នុងអគារ/ក្រៅអគារ ដ៏អស្ចារ្យ ហៅថា ភោជនីយដ្ឋាននិងបារនីយដ្ឋានលើដំបូល FiveFive ដោយនៅទីនោះ ភ្ញៀវដែលមកទទួលទានអាហារ ទទួលបានអារម្មណ៍ស្រស់ស្រាយ រីករាយ នឹងគយគន់ទេសភាពលាតសន្ធឹងជាប់ជើងមេឃ នៃរាជធានីភ្នំពេញ យ៉ាងស្រស់ស្អាតស័ក្តិសមនឹងដាក់បង្ហាញនៅលើបណ្ដាញអ៊ីនស្តាក្រាម ព្រមជាមួយនឹងស្រាក្រឡុក និងការសម្ដែងរបស់ DJ ដ៏រស់រវើក។
* ការប្រជុំនិងព្រឹត្តិការណ៍ផ្សេងៗ
ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានសាលប្រជុំផ្ទៃ ១៤០០ ម៉ែត្រក្រឡាសម្រាប់ការរៀបចំកិច្ចប្រជុំ ប្រារព្ធពិធីផ្សេងៗ រៀបចំសន្និសីទនានា បន្ទប់ប្រជុំអាចផ្ទុកភ្ញៀវបានរហូតដល់ ៤៩០ នាក់និងមានបង្អួចជាន់រហូតដល់ពិដានក៏ដូចជាអេក្រង់ LED ដែលធំជាងគេ។ ទន្ទឹមនឹងនេះយើងមានសាលប្រជុំជាបច្រើនចំនួន ៩ ផ្តល់នូវការរៀបចំដែលអាចបត់បែនបាន ពីបន្ទប់ទទួលភ្ញៀវសម្រាប់មនុស្ស ១៤ នាក់រហូតដល់កន្លែងទទួលភ្ញៀវសម្រាប់ភ្ញៀវ ២០០ នាក់។ សម្ភារៈបរិក្ខារនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ រួមមានអាងហែលទឹកតំបន់ត្រូពិក ដែលមានទិដ្ឋភាពផ្ទៃទឹកលាតសន្ធឹង នៅខាងក្រៅអគារ។
* សុខុមាលភាព និងស្ប៉ា
កន្លែងកម្សាន្តធំទូលាយមានទីតាំងស្ថិតនៅជាន់ទី ៣ រួមមានអាងហែលទឹកក្រៅផ្ទះ ២២ ម៉ែត្រព័ទ្ធជុំវិញដោយពណ៌បៃតងខៀវស្រងាត់ អាងហែលទឹក បន្ទប់ស្ទីម។ កន្លែងហាត់ប្រាណ ២៤ ម៉ោង សណ្ឋាគារក៏នឹងមានស្ប៉ាលំដាប់ពិភពលោក Jivapita Spa ផងដែរ ដោយផ្ដល់ជូននូវសុខុមាលភាពរាងកាយ និង ការថែរក្សាសម្រស់ផ្ទៃមុខ ដែលត្រូវបានរៀបចំជាពិសេស សម្រាប់បុគ្គលម្នាក់ៗ។
* សុខភាព និងអនាម័យ
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ប្ដេជ្ញាចិត្តធានាឲ្យបាននូវការគោរព តាមបទដ្ឋានសុខភាព និងសុវត្ថិភាពកម្រិតខ្ពស់បំផុត នៅពេលសណ្ឋាគារបើកដំណើរការ នៅដើមឆ្នាំក្រោយ។
លោក Kemp បន្តថា «យើងបានពន្យារការបើកដំណើរការរបស់យើងនៅក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ និងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រទេសកម្ពុជា ដោយបានបង្កការប៉ះពាល់ទៅលើការធ្វើដំណើរអន្តរជាតិ និងកាត់បន្ថយនូវចំនួនអ្នកធ្វើដំណើរក្នុងគោលបំណងអាជីវកម្ម និងកម្សាន្តមកកាន់ទីក្រុងភ្នំពេញ។ ការពន្យារពេលនេះ បានផ្ដល់ពេលវេលាយ៉ាងច្រើនសម្រាប់ពង្រឹងវិធានការអនាម័យ និងសុវត្ថិភាពរបស់ភ្ញៀវ»។
ជាងនេះទៅទៀត ទីតាំងសណ្ឋាគារនេះ នឹងប្រតិបត្តិការដោយអនុលោមតាមការប្ដេជ្ញាចិត្តខាងផ្នែកអនាម័យ និងការថែទាំជាសកលរបស់ Hyatt ដើម្បីពិចារណាសាជាថ្មីឡើងវិញនូវរាល់មធ្យោបាយប្រាស្រ័យទាក់ទងទាំងអស់នៃបទពិសោធន៍របស់ភ្ញៀវ ដើម្បីផ្ដល់ជូននូវបរិយាកាសដែលមានសុវត្ថិភាព។ ឧទាហរណ៍អំពីវិធានការទាំងនោះ រួមមាន ការតម្រូវឲ្យពាក់ម៉ាស់សម្រាប់បុគ្គលិកនិងភ្ញៀវនៅទីកន្លែងសាធារណៈនៅខាងក្នុងអាគារទាំងអស់ ការវាស់សីតុណ្ហភាពប្រចាំថ្ងៃសម្រាប់បុគ្គលិកទាំងអស់នៅពេលពួកគាត់មកដល់ ការរៀបចំកៅអីអង្គុយដែលរក្សាគម្លាតនៅក្នុងបន្ទប់ប្រជុំ ភោជនីយដ្ឋាន និងបារនីយដ្ឋាន សេវាចុះឈ្មោះចូលស្នាក់នៅនិងចាកចេញតាមប្រព័ន្ធបច្ចេកវិទ្យា (ដោយបន្ថយការប៉ះពាល់) ព្រមទាំងពិធីសារបណ្ដុះបណ្ដាលស្ដីពីសុខភាពនិងសុវត្ថិភាព ដែលត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំសម្រាប់បុគ្គលិក។ ភ្ញៀវនឹងត្រូវផ្ដល់ជូននូវកញ្ចប់សម្ភារៈការពារផ្ទាល់ខ្លួន ផ្តល់ជូនដោយឥតគិតថ្លៃ ដែលនៅក្នុងកញ្ចប់នោះ មានម៉ាស់ដែលមានគុណភាពខ្ពស់ ក្រដាសសើមមានជាតិអាល់កុល និងសម្ភារៈដែលផ្ដល់ផាសុកភាពដ៏ទៃទៀត នៅពេលភ្ញៀវអញ្ជើញមកដល់។
* ការផ្តល់ជូនការស្នាក់នៅ
ដើម្បីអបអរការបើកដំណើរការនេះ ភ្ញៀវដែលបានកក់បន្ទប់សា្នក់នៅរហូត ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ អាចរីករាយនឹងអាហារពេលព្រឹក និងពេលរសៀលពេលព្រឹកសម្រាប់មនុស្សពីរនាក់ នៅភោជនីយដ្ឋានម៉ាឃីតកាហ្វេ ឬីតរាយជាមួយស្រាក្រឡុក សម្រាប់មនុស្សពីរនាក់នៅ The Attic។
ចំពោះការកក់ និងសាកសួរព័ត៌មានសូមចូល ទៅកាន់គេហទំព័រ៖ hyattregencyphnompenh.com