(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ដំណឹងល្អ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨៦លាននាក់ ស្លាប់ជាង ១លាន ៨៦ម៉ឺននាក់ និងជាសះស្បើយជាង ៦១លាននាក់!
៣៖ រាជរដ្ឋាភិបាល សម្រេចនិរាករណ៍លិខិតអនុញ្ញាត កាត់ដីមួយចំនួននៅបឹងតាមោក ដែលគ្រោងសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងនិរាករណ៍ការដោះដូរអគារមួយចំនួន
៤៖ ថៃបន្តរកឃើញករណីឆ្លងកូវីដ-១៩ ជាង៥០០ករណីថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
៥៖ ថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍៤៥ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដោយខ្មែរក្រហម
៦៖ ទីបំផុតករណីឆ្លងវីរុសកូវីដ-១៩ទម្រង់ថ្មី ត្រូវបានរកឃើញ នៅក្នុងតំបន់អាមេរិកឡាទីន
៧៖ សម្តេចតេជោ ហ៊ុន សែន៖ «ទុក្ខស្រីប្តីព្រាត់» ធ្វើឱ្យខ្ញុំ និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ បាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ
៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២០ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៣៩៨នាក់ទៀតស្លាប់ នៅក្នុងពេលតែ១ថ្ងៃ!
៩៖ សៀវភៅ «ទឹកចិត្តអ្នកជួយសង្រ្គោះ» ចេញផ្សាយជាផ្លូវការចំថ្ងៃខួបអាពាហ៍ពិពាហ៍៤៥ឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
១០៖ ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំនៅសប្តាហ៍ក្រោយ, លោកប្រធានាធិបតី Widodo នឹងត្រូវចាក់មុនគេ
១១៖ គណបក្សហ្វ៊ុនស៉ិនប៉ិច ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សម រង្ស៉ី ករណីប្រមាថព្រះមហាក្សត្រ ហើយគាំទ្រចំណាត់ការតុលាការ
១២៖ សហរដ្ឋអាមេរិក ហៅការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយរបស់អ៉ីរ៉ង់ ជាការគំរាមកំហែងនុយក្លេអ៊ែរ
១៣៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៩-១៤ ខែមករា ធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង, ប្រជាពលរដ្ឋរស់នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមថែរក្សាសុខភាព
១៤៖ រដ្ឋមន្ត្រីការបរទេសបូលីវីឆ្លងកូវីដ-១៩ ខណៈជំងឺនេះកំពុងរាតត្បាត នៅក្នុងជួរគណៈរដ្ឋមន្ត្រី
១៥៖ រដ្ឋមន្ដ្រីក្រសួងធនធានទឹក ជូនដំណឹងបន្ថែមដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ពេលអាកាសធាតុចុះត្រជាក់ខ្លាំង រហូតដល់ ១២អង្សាសេនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន
១៦៖ ការបោះឆ្នោតជ្រើសតាំង ព្រឹទ្ធសមាជិកនៅរដ្ឋ Georgia ចាប់ផ្តើមជាលើកទី២, លោក ចូ បៃដិន សន្យាបង្កើតថ្ងៃថ្មី សម្រាប់ប្រជាជនអាមេរិក
១៧៖ ក្រសួងកសិកម្ម៖ ឆ្នាំ២០២០ ការនាំចេញផលិតផលសត្វ, ផលិតផលជលផល, ផលិតផលព្រៃឈើ និងសត្វព្រៃ និងកៅស៊ូ បានចំណូលជាង៦០០លានដុល្លារ
១៨៖ អាល្លឺម៉ង់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនបានជាង ២៦ម៉ឺននាក់ហើយ និងសង្ឃឹមថាអ្វីៗ អាចត្រលប់រកសភាពធម្មតាវិញ
១៩៖ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្តនាំយកកញ្ចប់អំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ចែកជូនប្រជាពលរដ្ឋ១,៣១៩គ្រួសារ នៅខេត្តពោធិ៍សាត់
២០៖ សមាជិកសភាបក្សប្រជាធិបតេយ្យ ស្នើឱ្យ FBI សុើបអង្កេតលើករណីលោក ត្រាំ បង្ខំឱ្យរដ្ឋ Georgia កែប្រែលទ្ធផលបោះឆ្នោត
២១៖ សមត្ថកិច្ចបង្ហាញមុខខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់មន្ដ្រីនគរបាលរាជធានីភ្នំពេញ ព្រោះរឿងគ្រោះថ្នាក់ចរាចរណ៍, មកទល់ពេលនេះ ខ្មាន់កាំភ្លើងរត់គេចខ្លួនដល់ខេត្តភាគឦសាន ខណៈសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់
២២៖ តុលាការអង់គ្លេស រារាំងសំណើធ្វើបត្យាប័ន ស្ថាបនិក Wikileaks ទៅសហរដ្ឋអាមេរិក
២៣៖ ទីក្រុងប៉េកាំង នឹងបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ជនងាយរងគ្រោះ នៅមុនពិធីបុណ្យ និទាឃរដូវ មកដល់
២៤៖ អ៉ីរ៉ង់ចេញមុខទាត់ចោល ការចោទប្រកាន់របស់អ៉ីស្រាអែលថា អ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ
២៥៖ ឥណ្ឌានឹងសាងសង់អគារសភា និងរដ្ឋាភិបាលថ្មីៗ ដើម្បីជំនួសអគារចាស់ៗ ដែលសល់ពីសម័យអាណានិគមអង់គ្លេស
- ព័ត៌មាន Fresh News Plus
១៖ ភស្ដុតាងថ្មីបង្ហាញថា Apple Car កំពុងដំណើរការវិវឌ្ឍន៍ទៅមុខ
២៖ បុគ្គលិកក្រុមហ៊ុន Google រាប់រយនាក់ នៅសហរដ្ឋអាមេរិក បង្កើតសហជីពកម្មករ
៣៖ នាយករដ្ឋមន្ត្រីជប៉ុន ប្តេជ្ញានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ Tokyo Olympic ទោះបារម្ភបញ្ហា COVID-19 ក៏ដោយ
៤៖ Liverpool ស្គាល់រសជាតិចាញ់ជាលើកទី២ ក្នុងលីគរដូវកាលនេះ ក្រោមថ្វីជើង Southampton
៥៖ សហព័ន្ធ និងកីឡាករអ៊ុយរ៉ាហ្គាយ ស្នើសុំដកបម្រាមព្យួរជើងខ្សែប្រយុទ្ធ Edinson Cavani
៦៖ លោក Jose ចាត់ទុកថា ប៉ះ Brentford រាត្រីនេះនៅ League Cup ជាជំនួបធំរបស់ Spurs
៧៖ តារាសម្តែងជើងចាស់ហុងកុង លេចមុខក្នុងភាពយន្តរបស់ TVB លោកស្រី Lee Heung Kam ទទួលមរណភាពក្នុងវ័យ ៨៨ ឆ្នាំ
៨៖ ចំណេះដឹងទូទៅ៖ ប្រធានាធិបតីអាមេរិកទី៩ កាន់តំណែងបានត្រឹម៣២ថ្ងៃ ក៏ស្លាប់ទៅវិញ
៩៖ Apple ប្រកាសបិទ Store ទាំងអស់នៅក្នុងចក្រភពអង់គ្លេស ដោយសារការផ្ទុះឡើងខ្លាំងនូវជំងឺកូវីដ-១៩
១០៖ កីឡាករ Hakuho លំដាប់កំពូលនៃប្រភេទកីឡាចំបាប់ជប៉ុន Sumo តេស្តវិជ្ជមាន COVID-19
១១៖ ខ្សែការពារ ទៀង ទីនី ចង់ក្លាយគ្រូបង្វឹក ក្រោយសម្រេចចិត្តចូលនិវត្តន៍ទាំងក្នុងវ័យ ៣៤ឆ្នាំ
១២៖ នាយកប្រតិបត្តិក្រុមហ៊ុន Ericsson ស្នើឱ្យរដ្ឋាភិបាលស៊ុយអែត ដកបំរាមហាមឃាត់ការប្រើឧបករណ៍ទូរគមនាគមន៍ចេញពីក្រុមហ៊ុន Huawei និង ZTE
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com