(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល បានរាយការណ៍ថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថ ខេត្តកណ្តាល បញ្ជូនជនល្មើសចាប់ជំរិតក្មួយប្រុស មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់។
ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាប់ជំរិតក្មេងម្នាក់ អាយុ១០ឆ្នាំ នៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកណ្តាល សហការជាមួយ កម្លាំងអាវុធហត្ថជំនាញ លើផ្ទៃប្រទេស អាវុធហត្ថខេត្តកំពង់ចាម, អាវុធហត្ថខេត្តតាកែវ និងនគរបាលប៉ុស្តិ៍ ព្រែកកំពិសខណ្ឌដង្កោ តាមចាប់បាននៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។
កាលពីម្សិលមិញជនសង្ស័យបាននាំក្មេងប្រុសអាយុ១០ឆ្នាំ ជាក្មួយបង្កើតរបស់មេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ សោ សាវឿន ទៅបង្ហាញ និងចង្អុលទីតាំង ស្ថិតនៅភូមិគោគបញ្ជន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជនសង្ស័យ ចាប់ក្មេងប្រុសរងគ្រោះទៅឃុំឃាំង អស់រយ:ពេលប៉ុន្មានថ្ងៃនេះ។ ករណីនេះបានកើតឡើង នៅចំណុចសាលា បឋមសិក្សាបចេ្ចកវិទ្យាសម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លូង ស្រុកពញាឮ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦៕
ព្រឹកនេះអាវុធហត្ថខេត្តកណ្ដាល បញ្ជូនជនល្មើសចាប់ជំរិតក្មួយប្រុស មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ទៅតុលាការ
Posted by Sheet on Thursday, February 18, 2016