(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានថ្លែងសារជូនពរប្រជាពលរដ្ឋ ក្នុងឱកាសឆ្នាំសាកល២០២១ និងអំពាវនាវឲ្យបន្តការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩។

ក្នុងសារដែលមានរយៈពេល ៨នាទី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺលោកស្រី ឱ វណ្ណឌីន ថែមទាំងបានជំរុញដល់ប្រជាពលរដ្ឋត្រូវចេះរស់នៅតាមគន្លងថ្មី ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ដូចដែលរាជរដ្ឋាភិបាល ធ្លាប់បញ្ជាក់កន្លងមក។ បន្ថែមលើនេះ លោកស្រីបានជំរុញដល់ប្រជាពលរដ្ឋអនុវត្តន៍គោលការណ៍ ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ដើម្បីទទួលបានសុខភាពល្អ៕

សូមទស្សនាវីដេអូខាងក្រោម៖