(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ចំនួន ៦៣៤៦កន្លែង ដល់និស្សិតថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ ដែលចំនួនអាហារូបករណ៍ទាំងអស់ ត្រូវបានបែងចែកជាបួនផ្នែក៖ សិស្សទូទៅ សិស្សអាទិភាពនារី សិស្សអាទិភាពក្រីក្រ និងសិស្សអាទិភាពតំបន់ជួបការលំបាក នេះបើយោងតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាន។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា កាលបរិច្ឆេទឈប់ទទួលពាក្យ និងកន្លែងទទួលពាក្យ៖
- ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ សម្រាប់បេក្ខជនសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៥-២០១៦ នៅតាមវិទ្យាល័យរបស់ខ្លួន ឬមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត។
- ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ សម្រាប់បេក្ខជនស្វ័យរិន និងបំពេញវិជ្ជា នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត៕