(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះអង្គ Bhumibol Adulyadej បានជាសះស្បើយពីជំងឺផ្តាសាយវិញហើយ ប៉ុន្តែកំពុងទទួលការព្យាបាល ជំងឺដំបៅក្លាយ នេះបើតាមរបាយការណ៍ពីព្រះបរមរាជវាំង ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ ឲ្យដឹងនៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ការឲ្យដឹងពីព្រះរាជសុខភាពព្រះអង្គនេះ ត្រូវបានធ្វើឡើងដោយ ការិយាល័យ Royal Household Bureau បានឲ្យដឹងជាលើកទី២ នៅក្នុងសប្តាហ៍នេះថា ព្រះអង្គ Bhumibol ជាព្រះមហាក្សត្រគ្រងរាជយូរជាងគេបំផុត នៅលើពិភពលោក ត្រូវបាននឹងកំពុងប្រើប្រាស់ថ្នាំសម្លាប់មេរោគ និងអុកស៊ីសែន។
«កម្តៅខ្លួនរបស់ព្រះអង្គមានកម្រិតទាប ហើយការដកដង្ហើមមានសភាពយឺត និងជីបចរព្រះអង្គដើរយឺត» នេះបើតាមរបាយការណ៍។
ប្រភពខាងលើបន្តថា នៅមានដំបៅក្លាយមួយចំនួនទៀត នៅក្នុងព្រះកាយរបស់ព្រះអង្គ ហើយថ្នាំសម្លាប់មេរោគ ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងវា។
សូមជម្រាបថា ព្រះអង្គត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចាប់តាំងពីចុងខែឧសភា ហើយបានទទួលការព្យាបាល លើបញ្ហាជំងឺជាច្រើន ហើយព្រះអង្គត្រូវបានឃើញ ជាសាធារណៈជាចុងក្រោយ កាលពីថ្ងៃទី១១ ខែមករា នៅពេលដែលព្រះអង្គចាកចេញពីមន្ទីរពេទ្យរយៈពេលខ្លីមួយ ដើម្បីទៅព្រះបរមរាជវាំង នៅទីក្រុងបាងកក រយៈពេលប៉ុន្មានម៉ោង៕