(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ នឹងជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជនចលនាយុវជន ចលនាស្រ្ដីគណបក្ស និងចលនាខ្មែរ-ឥស្លាម នៅក្នុង «វេទិកាសកម្មជនមូលដ្ឋាន» នៅខេត្តកំពង់ស្ពឺ និងកំពង់ធំ។
* ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក នៅភូមិមុខវត្ត សង្កាត់សំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
* ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕