(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះទិន្នន័យនៃតម្លៃសរុបនៃផលិផលកសិកម្ម និងការនាំចេញផលិតផលកសិកម្ម សម្រាប់អនុវិស័យផលិតកម្មសត្វ, ផលិតផលជលផល, ផលិផលព្រៃឈើ និងកៅស៊ូ ដែលសម្រេចបាននៅក្នុងឆ្នាំ២០២០។

បើតាមលោក វេង សាខុន នៅឆ្នាំ២០២០ តម្លៃផលិតផលកសិកម្ម សម្រាប់អនុវិស័យផលិតកម្មសត្វ, ផលិតផលជលផល, ផលិផលព្រៃឈើ និងកៅស៊ូ សរុប ចំនួន ៤ ២៦៥ ៤១៧ ៤២០ ដុល្លារអាមេរិក។ ចំណែកឯការនាំចេញវិញ មានតម្លៃសរុបផលិតផលកសិកម្មទាំងនោ ចំនួន ៦០៤ ៨២៦ ០០០ ដុល្លារអាមេរិក។

ក្រសួងកសិកម្ម បានបែងចែកតម្លៃសរុបនៃផលិផលកសិកម្ម និងការនាំចេញផលិតផលកសិកម្មជាផ្នែកៗដូចខាងក្រោម៖

* ផ្នែកផលិតកម្មសត្វ
តម្លៃសរុបនៃផលិតផលសត្វចំនួន ១ ៨២៧ ១៩៩ ៩៨៣ ដុល្លារអាមេរិក និងតម្លៃសរុបនៃការនាំចេញផលិតផលសត្វ ចំនួន ៦១ ៣០៧ ០០០ ដុល្លារអាមេរិក។

តម្លៃសរុបតាមប្រភេទសត្វ និងស៊ុត

១៖ គោក្របី ចំនួន ៨៩៥,៩៨ លានដុល្លារអាមេរិក (៨៩ ៥៩៨ តោន)
២៖ ជ្រូក ចំនួន ៥៤៤,៧៦៥ លានដុល្លារអាមេរិក (១០៨ ៩៥៣ តោន)
៣៖ បក្សីចំនួន ២៣១,០១៦ លានដុល្លារអាមេរិក (៥៧ ៧៥៤ តោន)
៤៖ សត្វដ៏ទៃទៀតចំនួន ១,៥២ លានដុល្លារអាមេរិក (១៥២ តោន)
៥. ស៊ុតមាន់ និងទា ចំនួន ១៥៨,៣១៦ លានដុល្លារអាមេរិក(១ ៨០៩ លានគ្រាប់)

* ផ្នែកផលិតកម្មជលផល

តម្លៃសរុបនៃផលិតផលនេសាទមានចំនួន ១ ៨៧២ ៦០០ ០០០ ដុល្លារអាមេរិក និងតម្លៃសរុបនៃការនាំចេញផលិតផលជលផលមាន ចំនួន ៨ ៣៣៤ ០០០ ដុល្លារអាមេរិក។

បរិមាណផល
- ផលិតផលទឹកសាប ចំនួន ៤១៣ ២០០ តោន
- ផលនេសាទសមុទ្រ ចំនួន ១២២ ៧០០ តោន
- ផលវារីវប្បកម្ម ចំនួន ៤០០ ៤០០ តោន
- ផលិតផលជលផលសរុប ចំនួន ៩៣៦ ៣០០ តោន
- ការនៃចេញ ចំនួន ៣ ៥៩០ តោន
- តម្លៃសរុបនៃផលិតផលទឹកសាប និងសមុទ្រ ចំនួន ១ ០៧១ ៨០០ ០០០ ដុល្លារអាមេរិក
- តម្លៃសរុបនៃផលិតផលវារីវប្បកម្ម ចំនួន ៨០០ ៨០០ ០០០ ដុល្លារអាមេរិក

** ផ្នែកផលិតផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ

តម្លៃសរុបនៃផលិផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ ចំនួន ៨៦ ៩៥៧ ៤៣៦ ដុល្លារអាមេរិក និងការនាំចេញផលិតផលព្រៃឈើ និងសត្វព្រៃ ចំនួន ៤៤ ០៩១ ០០០ ដុល្លារអាមេរិក។

១៖ តម្លៃសរុបនៃផលិតផលឈើដាំ និងឈើកែឆ្នៃ ចំនួន ២៣ ២៣៧ ០០០ ដុល្លារអាមេរិក
ការផ្គត់ផ្គង់ផលិតផលឈើសរុប ចំនួន ៣០ ៩២៦ ម៉ែត្រីគុណ
- ៤ ៧៨៦ តោន
- ៥៥ ៨០៣ ស្តែរ
- ២៤៣ ២៥១ ដើម

២៖ តម្លៃសរុបផលិតផលសត្វព្រៃចំនួន ៣៣ ៨៧១ ០០០ ដុល្លារអាមេរិក
- សត្វស្វារចិញ្ចឹម ចំនួន ២២ ៥៩៤ ក្បាល
- ផលិតផលស្បែកសត្វ ចំនួន ៦៨៣,០២៥ តោន
៣៖ តម្លៃសរុបផលិផលសំបុកត្រចៀកកាំ ចំនួន ២៤ ០០០ ០០០ ដុល្លារអាមេរិក
- ផលិតផលសរុបចំនួន ៤០ តោន
៤៖ ចំណូលពីសួយសារចំនួន ៥ ៧០០ ០០០ ដុល្លារអាមេរិក

*** ផ្នែកផលិកម្មកៅស៊ូ
តម្លៃសរុបនៃការនាំចេញផលិផលកៅស៊ូ និងដើមកៅស៊ូ ចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក។

- ផ្ទៃដីដាំដុះចំនួន ៤០១ ៩១៤ ហិកតា ក្នុងនេះមាន៖ កៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង ៦០% និងកៅស៊ូគ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង ៤០%
- ផ្ទៃដីចៀរជ័រ ចំនួន ២៩០ ០១៣ ហិកតា ស្មើនឹង ៧២% នៃផ្ទៃដីដាំដុះកៅស៊ូសរុប
- ទិន្នផលជាមធ្យម ចំនួន ១.២០ តោន/ហិកតា
- បរិមាណផលសរុប ចំនួន ៣៥០ ០០០ តោន
- បរិមាណនាំចេញសរុប ចំនួន ៣៤០ ០០០ តោន
- តម្លៃនាំចេញជាមធ្យមប្រចាំឆ្នាំ ចំនួន ១ ៣៥០ ដុល្លារអាមេរិក ក្នុងមួយតោន៕