(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្លាស់ប្ដូរ អគារធ្វើការរបស់អង្គភាពចំនួន៤ ទៅកាន់ទីតាំងថ្មី នៅជាន់ទី២៩ និង៣០ នៃអគាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានអាសយដ្ឋានលេខ៦-៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌ ដែលត្រូវផ្លាស់ប្ដូរទីកន្លែងធ្វើការនេះ រួមមាន អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អគ្គាធិការដ្ឋានកិច្ចការតុលាការ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌៖