(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ចេញលិខិតតែងតាំងដល់បុគ្គលិកជាន់ខ្ពស់ របស់ខ្លួនចំនួន៨រូប ដែលមានរាយនាមដូចខាងក្រោម៖
ទី១៖ លោក គឹម ម៉េង អគ្គនាយករង ទទួលបន្ទុកកិច្ចការបច្ចេកទេស
ទី២៖ លោក ស៊ន សុភក្រ្ត អគ្គនាយករង ទទួលបន្ទុកជានិពន្ធនាយក
ទី៣៖ លោក ងួន ច័ន្ទមុនី អគ្គនាយករង ទទួលបន្ទុកព័ត៌មានវិវាទដីធ្លី
ទី៤៖ លោក វ៉ាន់ សារាយ អគ្គនាយករង ទទួលបន្ទុកការផ្សាយទូរទស្សន៍
ទី៥៖ លោក ប៉ា ជេដ្ឋា អគ្គនាយករង ទទួលបន្ទុកព័ត៌មានសេដ្ឋកិច្ច
ទី៦៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង ទទួលបន្ទុកព័ត៌មាននយោបាយ
ទី៧៖ លោក សួន សុភ័ក្រ្ត ប្រធានចាត់ការទូទៅ ទទួលបន្ទុកកិច្ចការរដ្ឋបាល
ទី៨៖ លោក ជា សុភាព ប្រធានចាត់ចែងទូទៅ Fresh News Plus និងជា ទីប្រឹក្សាផ្នែកច្បាប់