(កណ្ដាល)៖ មន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយក្បាលសន្ដិសុខម្នាក់ បណ្ដាលឲ្យដួលសន្លប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលដកស្រង់សម្ដីរបស់មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបង្កគឺជាម្ចាស់គ្លីនិចនេះតែម្ដង ហើយក៏ជាមន្ដ្រីយោធាពាក់ផ្កាយមួយផងដែរ បានដកកាំភ្លើងវាយក្បាលសន្ដិសុខម្នាក់ បណ្ដាលឲ្យដួលសន្លប់ក្នុងថ្លុកឈាម នៅមុនគ្លីនិច។ ក្រោយបង្កហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីយកទៅសួរនាំផងដែរ។
យ៉ាងណាមិញ សម្រាប់ដើមចមដែលនាំឲ្យមានអំពើហិង្សានេះកើតឡើង មន្ដ្រីនគរបាលមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលកំពុងធ្វើការសួរនាំជនបង្ក និងជនរងគ្រោះ៕