លោក ជ្រុន ថេរ៉ាវ៉ាត និងក្រុមគ្រួសារ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងញាតិមិត្តជិតឆ្ងាយ ដែលផ្តល់កិត្តិយសចូលរួមពិធីបុណ្យសព និងផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់ឪពុកលោក
04-01-2021 11:09
(ភ្នំពេញ)៖ លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមគ្រួសារ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើលិខិតថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចូលរួមពិធីបុណ្យសព និងផ្ញើសាររំលែកទុក្ខចំពោះមរណភាព របស់ឧបាសក កែវ មេន ហៅ ជ្រុន គឹមជ្រា ដែលត្រូវជាឪពុកបង្កើតរបស់លោក៕
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់ លោក ជ្រុន ថេរ៉ាវ៉ាត និងក្រុមគ្រួសារ៖