(ព្រៃវែង)៖ សាកសពស្ដ្រីម្នាក់ត្រូវបានប្រទះឃើញគេយកមកផ្លុងចោល នៅចំណុចកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។
មន្ដ្រីនគរបាលស្រុកព្រះស្តេច បានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានស្ត្រីម្នាក់ដេកស្លាប់នៅចិញ្ចើមផ្លូវជាតិលេខ១ ក្នុងបន្លាសង្ឃ័រ ទើបកម្លាំងនគរបាលស្រុក សហកាជាកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ដើម្បីចុះស្រាវជ្រាវលើករណីនេះ។
សមត្ថកិច្ចបានបន្តថា ខណៈនេះនៅទីតាំងកន្លែងកើតហេតុកំពុងហ៊ុព័ទ្ធ ដើម្បីពិនិត្យសាកសព ហើយមន្ដ្រីជំនាញមិនទាន់ស្គាល់អត្តសញ្ញាណសាកសពស្ដ្រីនោះនៅឡើយទេ៕