Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ទៅដល់ក្រុងហុងកុង ហើយបន្តហោះផ្ទាល់មកកម្ពុជា

18-02-2016 19:04

(ភ្នំពេញ)៖ នៅប្រមាណកន្លះម៉ោងមុននេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook ដោយបញ្ជាក់ថា សម្តេចបានទៅដល់ក្រុងហុងកុងហើយ បន្ទាប់ពីហោះពីអាមេរិកអស់រយៈពេល១២ម៉ោង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រ Facebook ថា «ជិតចុះចតនៅហុងកុង ហើយបន្ទាប់ពីហោះប្រមាណ១២ម៉ោង។ ខ្ញុំនិងប្រតិភូត្រូវផ្ទេរពី យន្តហោះអាមេរិកទៅយន្តហោះកម្ពុជាយើង បន្ទាប់ទៅហោះទៅកាន់កម្ពុជាភ្លាម។ សូមអរគុណជនរួមជាតិ ដែលបានជូនពរដល់ខ្ញុំនិងប្រតិភូ»

សម្តេចតេជោ ហ៊ុន សែន រួមទាំងគណៈប្រតិភូ នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោង១១៖០០យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រយៈពេល២ថ្ងៃ។

កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសាន់នីឡែនស៍ រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក ដោយបានសម្រេចជាគោលការណ៍រួមចំនួន១៧ចំណុច៕