Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្ដបន្ទាយមានជ័យ ទទួលម៉ាស់ពីសប្បុរសជនចំនួន ២ម៉ឺនម៉ាស់ និងគ្រឿងឧបភោគមួយចំនួន

02-01-2021 19:49

(បន្ទាយមានជ័យ )៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ បានទទួលអំណោយម៉ាស និងគ្រឿងឧបភោគមួចំនួនពីសប្បុរសជន ដើម្បីជូនដល់កងកម្លាំងប្រដាប់អាវុធកំពុងបំពេញបេសកកម្មការពារ និងទប់ស្កាត់ពលករ ដែលចាកចេញមកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ក។

អំណោយទាំងនោះ រួមមាន៖ ម៉ាស់ចំនួន ២ម៉ឺនម៉ាស់ មីចំនួន ៦០កេសតូច និងទឹកសុទ្ធ ១០០យួរ ពីលោកឧកញ៉ា ឡាច ប៊ុនលីម និងក្រុមគ្រួសារ ព្រមទាំងអំណោយមី ៦០កេសតូច ពីលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអំណោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នូវមីចំនួន ៦០កេសតូច ព្រមទាំងលោក ជិន សៅ ម្ចាស់ភោជនីយដ្ឋានខេវ័ន្ត នូវទឹកសុទ្ធចំនួន ៥០យួរផងដែរ។

ក្នុងឱកាសនោះ លោក ង៉ោ ម៉េងជ្រួន បានថ្លែងអំណរគុណដល់លោកឧកញ៉ា ឡាច ប៊ុនលីម និងក្រុមគ្រួសារ ព្រមទាំងអស់លោកទាំងអស់ដែលជាម្ចាស់អំណោយ ដែលបានផ្ដល់ជាម៉ាស់ និងទឹកសុទ្ធ សម្រាប់ចែកជូនដល់កងកម្លាំងប្រដាប់អាវុធកំពុងបំពេញបេសកកម្មការពារ និងទប់ស្កាត់ពលករ ដែលចាកចេញមកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចបទបញ្ជារបស់រាជរដ្ឋាភិបាលផងដែរ ជៀសវាងការចម្លង និងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕