(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈប្រតិភូរអមដំណើរអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម គង់ ឈីម ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។
លោក វង សូត បានលើកឡើងថា «មរណភាពរបស់លោក គង់ ឈីម គឺជាការបាត់បងនូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទូត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនចៅ ក៏ដូចជាការបាត់បង់អតីតថ្នាក់ដឹកនាំដ៏ល្អមួយរូប ដែលពោរពេញដោយឆន្ទៈខ្ពស់ និងបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងការបម្រើជាតិ និងប្រជាជនគ្រប់កាលៈទេសៈ ជាពិសេស ចូលរួមចំលែកកសាងអភិវឌ្ឍន៍ប្រទេស ដោយស្មារតីស្មោះត្រង់បំផុត ចំពោះមាតុភូមិ និងប្រជាជនកម្ពុជា»។
លោក គង់ ឈីម ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទូលមរណៈភាព នាវេលាម៉ោង២និង៥នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្នុងព្រៈជន្មាយុ ៦៧ឆ្នាំ។
បច្ចុប្បន្ន សពរបស់លោក គង់ ឈីម តម្កល់ទុក នៅភូមិទន្លេរបិទ ឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។