(បន្ទាយមានជ័យ)៖ មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា និងមេបញ្ជាការភូមិភាគទី១ថៃ បានជួបសំណេះសំណាលគ្នាលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គោលបំណងសហប្រតិបត្តិការកាន់តែខ្លាំងឡើងសម្រាប់ភាគីទាំង២។
ភាគីកម្ពុជាដឹកនាំលោក គោ ស៊ុសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក ឯក អូន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោក វួច អូន ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រីកម្លាំងពាក់ព័ន្ធជាច្រើនរូបទៀត ខណៈភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ថេភុងថិបយះចន្ទ មេទ័ពភូមិភាគទី១ និងមន្រ្តីមួយចំនួនទៀត។
លោក ឯក សំអូន បានប្រាប់ភ្នាក់ងារ Fresh Newsថា «ការជួបគ្នានេះ បានធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខតាមបន្ទាត់ព្រំដែន និងការចូលរួមទប់ស្កាត់បទល្មើស តាមបន្ទាត់ព្រំដែនទាំង២ មានបទល្មើសគ្រឿងញៀនឆ្លងដែន ជួញដូរអាវុធខុសច្បាប់ ជួញដូរមនុស្ស ពលករចំណាកស្រុកខុសច្បាប់ និងទំនិញគេចពន្ធខុសច្បាប់»៕