(កណ្តាល)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជន បានសម្រេចបង្កើតប្រព័ន្ធបច្ចេកវិទ្យាក្នុងការគ្រប់គ្រងទិន្នន័យរបស់អតីតយុទ្ធជនកម្ពុជា និងបង្កើតកម្មវិធីផ្តល់ព័ត៌មានគ្រោះមហន្តរាយតាមទូរស័ព្ទដៃទំនើប ដើម្បីបង្កភាពងាយស្រួលសម្រាប់ការគ្រប់គ្រងព័ត៌មានអតីតយុទ្ធជន និងការផ្តល់ព័ត៌មានពាក់ព័ន្ធគ្រោះមហន្តរាយ។
កម្មវិធីគ្រប់គ្រងព័ត៌មានអតីតយុទ្ធជនកម្ពុជា និងផ្តល់ព័ត៌មានគ្រោះមហន្តរាយនេះ នឹងបង្កើតឡើងដោយក្រុមហ៊ុនប្រូស៊ីម៉ាអ៉ិច និង ក្រុមហ៊ុនហ្គេ្រហ្គិនហ្វាយ ហ្វិតិច។
នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារអតីតយុទ្ធជន និងជនពិការ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសអញ្ជើញជួបក្រុមការងារបង្កើតកម្មវិធីនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតកម្មវិធីនេះ។
កម្មវិធី VMIS និងកម្មវិធីអេបលើទូរស័ព្ទដៃ នឹងត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាចុងក្រោយរបស់ ProximaX Sirius។ កម្មវិធីអេបលើទូរស័ព្ទដៃ របស់ ស.អ.ក. និង គ.ជ.គ.ម. ដែលត្រូវនឹងបានបង្កើតឡើង ក៏បានបញ្ចូលជាមួយ Dragonfly’s Payluy eWallet ដែលជាអ្នកផ្តល់សេវាកម្មបង់ប្រាក់ទាន់ចិត្ត សម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។
VMIS កំពុងត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងទិន្នន័យរបស់អតីតយុទ្ធជនកម្ពុជា ដោយប្រើប្រាស់ច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីធានាការសម្ងាត់ សន្តិសុខ និងរក្សាទិន្នន័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សាធារជនទ អាចទាញយកកម្មវិធីអេប របស់ ស.អ.ក. និង គ.ជ.គ.ម នៅលើទូរស័ព្ទដៃរបស់ពួកគាត់ បានយ៉ាងងាយស្រួល ហើយដើម្បីទទួលយកពត៌មាន និងសកម្មភាពថ្មីៗ របស់ ស.អ.ក. និង គ.ជ.គ.ម ក៏ដូចជាសកម្មភាពដោះស្រាយគ្រោះមហន្តរាយសម្រាប់ដថ្នាក់ជាតិ។ កម្មវិធីអេបនេះ ក៏ផ្ដល់សញ្ញាគ្រោះថ្នាក់ និងជូនដំណឹងទាន់ពេលវេលាដល់ប្រជាជនប្រុងប្រៀបខ្លួន។
ឧត្ដសេនីយ៍ទោ គីម សុផារុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា ការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងព័ត៌មាន គឺជាគោលដៅអាទិភាពមួយ ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធានាលើទស្សនៈវិស័យរបស់ ស.អ.ក. និង គ.ជ.គ.ម សម្រាប់ជាភស្តុតាង ជាព័ត៌មានគ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីគាំទ្រដល់ការធ្វើការសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ និងមហាជន។
ប្រធានគ្រប់គ្រងក្រុមហ៊ុន Dragonfly Fintech លោក Richard Chung មានប្រសាសន៍ថា កិច្ចសហការជាមួយ ស.អ.ក. និង គ.ជ.គ.ម នេះ នឹងជួយគាំទ្រយ៉ាងខ្លាំងដល់ Dragonfly ក្នុងការខិតខំប្រឹងប្រែង ក្នុងការផ្ដល់ជូននូវសេវាកម្មទូទាត់ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅដល់បណ្ដាអតីតយុទ្ធជនកម្ពុជា រាប់ពាន់នាក់ ក្នុងការប្រើប្រាស់មកម្មវិធី Payluy eWallet។
ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ProximaX លោក Lon Wong បានផ្ញើចំណាប់អារម្មណ៍សម្រាប់ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះថា កិច្ចសហការរវាងក្រុមហ៊ុន Dragonfly ជាមួយ ស.អ.ក. និង គ.ជ.គ.ម គឺត្រូវបង្កើត ដោយប្រើបច្ចេកវិទ្យា LaDLT។ បច្ចេកវិទ្យា ProximaX Sirius បង្កើនភាពងាយស្រួយក្នុងការប្រើប្រាស់ កម្មវិធី Payluy eWallet ដែលសេវាកម្មងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថភាពខ្ពស់ក្នុងការទូទាត់ប្រាក់ ជូនដល់ស.អ.ក. និង គ.ជ.គ.ម។ ក្រុមហ៊ុន ProximaX ពិតជាមានក្តីរំភើបរីករាយ ក្នុងការជួយឱ្យអង្គភាពជាច្រើន ដើម្បីបង្កើនសក្តានុពលនៃបច្ចេកវិទ្យា LaDLT និងទទួលបានអត្ថប្រយោជន៍ជាអតិបរមា៕