Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គួច ចំរើន ផ្ញើសារជូនពរ និងអបអរសាទរលោក លី រស្មី និងលោក ហូ ចាន់ថា ដែលទទួលបានតួនាទី និងភារកិច្ចថ្មី

02-01-2021 11:52

(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ផ្ញើសារអបអរសាទរ និងជូនពរលោក លី រស្មី និងលោក ហូ ចាន់ថា ដែលទទួលបានការតែងតាំង និងផ្ដល់តួនាទី ភារកិច្ចថ្មី។

លោក លី រស្មី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយឡែក លោក ហូ ចាន់ថា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យប្រគល់ភារកិច្ចជា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ របស់ក្រសួងរៀបចំដែនដី។

នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងជូនពរជ័យ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើរដ៏ ថ្លៃថ្លាជូន លោកទាំងពីរ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារស ត្រូវ គ្រប់ទិសទី និងទទួលបាន ជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វ ហេតុជាតិមាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និង ទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យជូន លោក និងក្រុមគ្រួសារជាទីស្រលាញ់ សូមជួប តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាត ឡើយ៕