(ភ្នំពេញ)៖ ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រភោជនីយដ្ឋាន BBQ កន្លងមក ភោជនីយដ្ឋាន BBQ រីករាយនឹងផ្តល់ជូន «កម្មវិធីទិញមួយថែមមួយ» ចាប់ពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០១៦។
រាល់ការជាវឈុតណាមួយ នៃឈុតមាន់ប៊ីប៊ីឃ្យួ កូរ៉េ (Korean BBQ) មាន់បាប៊ីឃ្យូធ្យូងកូរ៉េ (Korean Charbroiled) ឡាក់សារីឈិកខិន (Olive Luxury) និងសាឡាដស៊ីសារសាច់មាន់ (Chicken Caesar Salad) លោកអ្នកនឹងទទួលបានការថែមជូន អាហារមួយទៀតដែលមានតំលៃស្មើរ ឬទាបជាងតាមតំរូវការ របស់អ្នកដោយឥតគិតថ្លៃ នៅគ្រប់សាខាទំាងអស់ក្នុងកម្ពុជា លើកលែងតែសាខាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញតែប៉ុណ្ណោះ។
អតិថិជនដែលមិនធ្លាប់ សាករសជាតិសាច់មាន់ស្រស់ៗបែបបំពង និង អាំងនៅ BBQ ពីមុនមក អាចអញ្ជើញមកពិសារ និងភ្លក្សរសជាតិ ដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាផ្តល់ឱកាស ឲ្យសិស្សានុសិស្សបានជួបជុំ ជាមួយមិត្តភ័ក្តក្រុមគ្រួសារ និង កំសាន្តសប្បាយនៅក្នុងហាងនេះផងដែរ។
បច្ចុប្បន្នភោជនីយដ្ឋាន BBQ មានចំនួន ៥ហាង ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ប៊ីប៊ីឃ្យូ សាខាផ្សារទំនើបសូរិយាជាន់ទី៣ សាខាបឹងកេងកង (កែងផ្លូវ ៥១ និង ៣០៦) សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកម្ពុជាក្រោម (ទល់មុខវិទ្យាល័យសន្ធរម៉ុក) និងសាខាអង្គរត្រេដសេនធ័រ (៣០ម៉ែត្រខាងជើងផ្សារចាស់)។
BBQ ជាភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូលេខ១ ពីប្រទេសកូរ៉េ មានភាពល្បីល្បាញ ក្នុងចំណោមអតិថិជនបំរើចំណីអាហារ មានរសជាតិឆ្ងាញ់ និងមានប្រយោជន៍ដល់សុខភាព ដោយប្រើប្រេងអូលីវ ១០០% ជំនួយដល់សុខភាព។ គួរបញ្ជាក់ថា BBQ ជាភោជនីយដ្ឋានសាច់មាន់អំាង និងបំពងដ៏ល្បីឈ្មោះ នៅប្រទេសកូរ៉េខាងត្បូង ហើយត្រូវបាននាំចូល និងចែកចាយ នៅកម្ពុជាដោយក្រុមហ៊ុន EFG ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)៕