Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៨ ឆ្នាំ២០១៦

18-02-2016 16:51

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរមួយ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៨ ឆ្នាំ២០១៦ ដែលជាពិធីរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុក នូវមរតកវប្បធម៌ ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ។

សារាចររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេច ឲ្យរៀបចំប្រារព្ធទិវាវប្បធម៌ ៣មីនា លើកទី១៨ ឆ្នាំ២០១៦ ដោយរក្សាប្រធានបទដដែលដូចឆ្នាំ២០១៥ គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីឲ្យក្មួយៗយុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ថែរក្សាការពារឲ្យបានស្ថិតស្ថេរគង់វង្ស នូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិ នៅកម្ពុជា៕

ព័ត៌មានលម្អិតសូមអានសារាចរណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖