(កំពង់ចាម)៖ ក្រុមការងារលោក នេត សាវឿន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការសុខភាព និងអភិវឌ្ឍន៍កម្ពុជា ចំនួន៣០នាក់់ ចុះព្យាបាលឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកកញ្ជ្រៀច ដែលមានអ្នកមកពិនិត្យជំងឺ ប្រមាណ២០០នាក់ រួមមានជំងឺទូទៅ ជម្ងឺមាត់ធ្មេញចលនាសាច់ដុំ។
ក្នុងនោះដែរ ក្រុមការងារឃុំព្រាល បានដឹកជញ្ជូនប្រជាពលរដ្ឋចាស់ជរា និងអ្នកពិការ នៅតាមបណ្តាភូមិក្នុងឃុំព្រាល ចំនួន៣៧នាក់ ទៅពិនិត្យព្យាបាល នៅសាលាស្រុក។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងបន្តទៅពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ៕