(ភ្នំពេញ)៖ របាយការណ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រយៈពេលជាង១ខែកន្លះ ពោលចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ ថវិកាជាង ៣ពាន់លានរៀល (៣,១០៤,០៥៥,០០០រៀល) ត្រូវបានផាកពិន័យពីអ្នកល្មើសច្បាប់ចរាចរណ៍។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ៕