(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បន្ទាប់ពីបានដាក់ឲ្យអនុវត្តជាងមួយខែកន្លងទៅនេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំនគរបាលអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមន្រ្តីមកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឲ្យអនុវត្តចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ ហើយត្រូវបានរឹងបន្តឹងខ្លាំងចាប់ពីដើមខែកុម្ភៈ៕