គ.ជ.ប ចេញសេចក្តីសម្រេចផ្តល់សុពលភាព និងដាក់ឲ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០
31-12-2020 22:25
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចផ្តល់សុពលភាព និងដាក់ឲ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះ៖ «ផ្តល់សុពលភាព និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបញ្ជីបោះឆ្នោតឆ្នាំ២០២០ ក្រោយពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលមានចំនួនអ្នកបោះឆ្នោត សរុបចំនួន ៨,៨៣១,៩៧១នាក់ ស្មើនឹង ៨៥,០៦ភាគរយ នៃចំនួនស្ថិតិប៉ាន់ស្មាន ចំនួន ១០,៣៨២,៧៥២នាក់ ក្នុងនោះស្រីចំនួន ៤,៧១២,៧៣២នាក់ និងការិយាល័យបោះឆ្នោតសរុប ចំនួន ២៣,៤២៥ការិយាល័យ»។
គ.ជ.ប បន្ថែមថា សេចក្តីសម្រេចនេះ មានអានុភាពគតិយុត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ គ.ជ.ប៖