(ភ្នំពេញ)៖ កម្លាំងគយចល័ត ចាប់បានឡានសេរីទំនើបម៉ាក Land Cruiser មួយគ្រឿង អត់ពន្ធ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ នៅតាមបណ្តោយផ្លូវត្រង់ចំណុចទល់មុខផ្សារបាយ័ន ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តដែលចុះចាប់នោះ រថយន្តម៉ាក Land Cruiser ពណ៌មាស ប្រើប្រាស់ឯកសារក្លែងក្លាយ ដូចជាស្លាកលេខ៖ 2Q-5992 និងក្រដាស ពន្ធផ្សេងៗទៀត។ ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីជាន់ខ្ពស់គយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦៕