Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេពគ្រឿងញៀននាំមកនូវក្តីមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែធ្នូ៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៤៥នាក់

31-12-2020 17:26

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី និងជួញដូរ៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១០,១៩៣ករណី ឃាត់មនុស្ស២០,៩១៣នាក់ (ស្រី១២៦៧នាក់)៕