(ភ្នំពេញ)៖ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ការសម្រេចបើកនេះនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១តទៅ ដោយរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច ១.៥០ម៉ែត្រ ពាក់ម៉ាសការពារជាប្រចាំ និងអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដាសុខាភិបាល (SOP) ព្រមទាំងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖