(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិ នាយឧត្ដមសេនីយ៍ ដល់ឧត្ដមសេនីយ៍ ប៉ែន ហត អត្ដលេខ ០០០៣២៥ នាយកទាហាន ថ្នាក់ឧត្ដមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។
ជាមួយគ្នានោះ ព្រះមហាក្សត្រ ក៏បានតែងតាំងមុខតំណែង នាយឧត្ដមសេនីយ៍ ប៉ែន ហត ជារដ្ឋលេខាធិការ ក្រសួងការពារជាតិផងដែរ។ នេះបើតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
ខាងក្រោមនេះ ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖