(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចផ្លាស់ប្តូរតំណែងថ្នាក់ដឹកនាំក្បាលម៉ាស៊ីន នៃទូរគមនាគមន៍កម្ពុជា ដោយលោក ខូវ មករា ដែលជាអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ជំនួសលោក មាស ប៉ូ ដែលត្រូវបានបញ្ចប់មុខតំណែង ពីប្រធានក្រុមប្រឹក្សាភិបាល។
លើសពីនេះទៅទៀតនោះ លោក សន វី ដែលជាអគ្គនាយករង នៃទូរគមនាគមន៍កម្ពុជា ត្រូវបានប្រគល់ភារកិច្ចជាអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ជំនួសលោក ឡាយ ម៉ារីវ៉ូ ដែលបញ្ចប់មុខតំណែងពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃទូរគមនាគមន៍កម្ពុជា៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖