(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។
បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា ភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះមានជាអាទិ៍៖
* តំណាងក្រុមប្រឹក្សាធម្មនុញ្ញ
* តំណាងព្រឹទ្ធសភា
* តំណាងរដ្ឋសភា
* ក្រសួងពាក់ព័ន្ធនានា
* តំណាងគណបក្សនយោបាយ
* តំណាងអង្គការមិនមែនរដ្ឋាភិបាល
* អ្នកសារព័ត៌មាន។
ហើយសម្រាប់របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះ មានដូចខាងក្រោម៖
* មតិស្វាគមន៍ និងសម្របសម្រួលកម្មវិធី ដោយលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
* ការផ្សព្វផ្សាយខ្លឹមសារសង្ខេបស្តីពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពលោក ឯម សូផាត សមាជិក គ.ជ.បនិងជាប្រធានដឹកនាំអង្គប្រជុំ
* មតិយោបល់របស់ភាគីចូលរួម
* ការឆ្លើយបំភ្លឺទៅនឹងមតិយោបល់ដែលលើកឡើងរបស់ភាគីចូលរួម៕