(ភ្នំពេញ)៖ លោក វ៉ាង វិនធាន (Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានផ្ញើសារលិខិតមួយអបអរសាទរចំពោះបុណ្យចូលឆ្នាំសកល ២០២១ ជាមួយនឹងប្រជាជនកម្ពុជា វិនិយោគិនចិន សិស្សនិស្សិតចិន ដែលស្នាក់នៅកម្ពុជា និងអ្នកគាំទ្រដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិននិងកម្ពុជាផងដែរ។
ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកអគ្គរដ្ឋទូតចិន បានលើកឡើងថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលពុះពារខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ។ ពិភពលោកបាន ឈានដល់ដំណាក់កាលនៃការផ្លាស់ប្តូរដ៏ច្របូកច្របល់។ នយោបាយអំណាច គំនិតសង្គ្រាមត្រជាក់ ឯកតោភាគីនិយម និងការគាំពារនិយមមានសភាពក្នុងដំណើរបញ្ច្រាសនិងទទឹង។ ជំងឺវីរុសកូវីដ-១៩ បានបង្កជាបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដល់សុខសុវត្ថិភាពអាយុជីវិតនៃមនុស្សជាតិ។
លោកបានបន្តថា៖ ទន្ទឹមនឹងនេះ ស្ថានភាពអន្តរជាតិកំពុងតែមានការវិវត្តយ៉ាងខ្លាំង រីឯការបដិវត្តបច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរ វិស័យឧស្សាហកម្មថ្មីកំពុងតែរៀបចំខ្លួនរួចជាស្រេចសម្រាប់ដំណើរឆ្ពោះទៅមុខ ហើយការយល់ដឹង កាន់តែស៊ីជម្រៅរបស់សង្គមមនុស្សជាតិស្ដីអំពីសុខភាពសុវត្ថិភាព កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ព្រមទាំងសហគមន៍ជោគវាសនារួមគ្នា។ គំនិតនៃការជំរុញកសាងគំនិតលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ ទម្រង់ថ្មី និងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិត្រូវបានចាក់ឫសកាន់តែជ្រៅក្នុងក្រអៅបេះដូង របស់មនុស្សគ្រប់រូប៕
ខាងក្រោមនេះជាសារលិខិតទាំងស្រុងរបស់ អគ្គរដ្ឋទូតចិន៖