(ភ្នំពេញ)៖ នៅម៉ោង១១៖០០នាទី ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (TVK) ផ្សាយផ្ទាល់នូវកម្មវិធីតុមូល យល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទស្ដីពី «ការវ៉ាជែង» ដោយមានវាគ្មិនចំនួន ៣ស្ថាប័នចូលរួម។
វាគ្មិនចូលរួមមាន៖ លោក គឹម សន្តិភាព (អ្នកនាំពាក្យក្រសួងយុត្តិធម៌), ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់, និង លោក ព្រាប ចាន់វិបុល (ក្រសួងសាធារណការ និងដឹកជញ្ជូន) ។
កម្មវិធីនេះរយៈពេល១ម៉ោង ចាប់ពីម៉ោង ១១៖០០នាទី ដោយបងប្អូនប្រជាពលរដ្ឋអាច Call ចូលដើម្បីផ្តល់មតិយោបល់តាមរយលេខ៖ 012 391 964 - 097 989 9938៕