Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា ស្រី ចាន់ថន ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធឪពុកបង្កើតរបស់លោក ជ្រុន ថេរ៉ាវ៉ាត ដែលទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ

30-12-2020 18:44

(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរ-West Coast និងទទួលបន្ទុករដ្ឋអូរីហ្គិន ប្រចាំប្រទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូក្រុមការងារ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធឧបាសក កែវ មេន នាមដើមហៅ ជ្រុន គឹមជ្រា ត្រូវជាឪពុកបង្កើតរបស់លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានទទួលមរណភាពនាថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជួត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ៧៧ឆ្នាំ វេលាម៉ោង៣៖០៦នាទីទៀបភ្លឺ ដោយជរាពាធ។

ក្នុងឱកាសដ៏រន្ធត់នេះ លោកឧកញ៉ា ស្រី ចាន់ថន បានចូលរួមមរណទុក្ខយ៉ាងដូច្នេះថា៖ «តាំងនាមជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក ពិតជាមានសេចក្តីក្តុកក្តួលរន្ធត់ចិត្តយ៉ាងខ្លាំង និងសោកស្តាយជាអនេក ដោយទទួលដំណឹងថា ឧបាសក កែវ មែន ហៅ ជ្រុន គឹមជ្រា ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តមបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ»

ការទទួលមរណភាពរបស់ឧបាសក កែវ មែន ហៅ ជ្រុន គឹមជ្រា គឺជាការបាត់បង់នូវស្វាមីឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីថ្លៃថ្លារបស់ក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសពផងដែរ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមចែករំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសក កែវ មេន ហៅ ជ្រុន គឹមជ្រា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕