(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃអនុវិទ្យាល័យ ស្វាយរមៀត ស្ថិតនៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ព្រមទាំងការផ្តល់អំណោយជូនពួកគេថែមទៀតផង។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោកស្រីភរិយា របស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំ នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។

ក្រោយបញ្ចប់ការសំណេះសំណាលថ្នាក់ដឹកនាំ ចុះពិនិត្យសាលាបឋមសិស្សាដែលមានសភាពចាស់ទ្រុឌទ្រោម ព្រមទាំងផ្តល់មួក សុវត្ថិភាពចំនួន២១៨ និងកុំព្យូទរ័លើតុ ចំនួន២គ្រឿងផងដែរ ។  

បើតាមការបញ្ជាក់ពីលោកនាយកសាលា បានឲ្យដឹងថា សាលាមួយនេះត្រូវ បានកសាងដោយអាមេរិកតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ៕