(ភ្នំពេញ)៖ បន្ទាប់ពីការកើតមានព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ដែលជាលទ្ធផលឃើញថា ល្អប្រសើរនោះរួចមក គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញលិខិតបើកឲ្យមានការសឡាត (ថ្វាយបង្គំ) ជំអាត់នៅថ្ងៃសុក្រ និងសឡាតពើរចាម៉ាអះ (ប្រចាំថ្ងៃ) នៅគ្រប់ម៉ាស្ជិត និងសូរ៉ាវឡើងវិញនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេតហតសៀមរាប។
ក្នុងលិខិតដែល Fresh News ទទួលបាននៅថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០នេះ គណៈដឹកនាំបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ត្រូវប្រកាន់ខ្ចាប់នូវគោលការណ៍អនាម័យ ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់ផងដែរ។
សូមអានលិខិតរបស់គណៈដឹកនាំជាន់ខ្ពស់ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖