(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក សឿន មុនីរ័ត្ន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកងរាជអាវុធហត្ថលើផ្ទែប្រទេស បានចុះឆែកឆេរត្រួតពិនិត្យឃ្លាំងលេខKC៨៨៨ ដែលមានឈ្មួញបន្លំធ្វើកាវ៥០២ក្លែងក្លាយដុសស្លែមួយកន្លែង ស្ថិតនៅភូមិចែងមែង សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចុះឆែកនេះតាមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុន Vichau 502 Company តំណាងដោយលោក តាក់ ធីដា ដែលបានប្តឹងទៅលើម្ចាស់កាវ២០១៦ ដែលបានផលិតកាវក្លែងក្លាយដូចនិងកាវ៥០២។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមហ៊ុន លោក សឿន មុនីរ័ត្ន បានដឹកនាំកងរាជអាវុធហត្ថលើផ្ទែប្រទេស បានចុះឆែកឆេរឃ្លាំងលេខ KC ៨៨៨ ក៏បានរកកាវ២០១៦ក្លែងក្លាយចំនួន១៧០កេស មានលក្ខណៈដូចនិងកាវ៥០២ ដែលធ្វើឲ្យប៉ះពាល់ដល់ម៉ាកយីហោរកាវ៥០២ និងទីផ្សាររបស់ក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណស្របច្បាប់ និងបង់ពន្ធត្រឹមត្រូវ។
ដោយផ្អែកទៅតាមចម្លើយឈ្មោះ ឈួន ឡុយ ភេទប្រុស អាយុ៣៣ឆ្នាំ ដែលសមត្ថកិច្ចធ្វើការឃាត់សាកសួរ គាត់ឆ្លើយថា បច្ចុប្បន្នកាវ២០១៦ កំពុងចរាចរណ៍ចែកចាយកាវ២០១៦នៅលើទីផ្សារ។ រួចបន្តទៅដល់ទីតាំងឃ្លាំងស្តុកឥវ៉ាន់ ក៏បានជួបឈ្មោះអូន ម៉េង ហាក់ ភេទប្រុស អាយុ៤១ឆ្នាំ ហៅ សុខ ម៉េង និងហោ សុខ ជា និង អ៊ីស៊ូ ជីង ភេទស្រី អាយុ៣៥ឆ្នាំ ដែលអ្នកទាំងបីជាអ្នកតំណាងអោយឈ្មោះ ស៊ួង គន្ឋា ភេទស្រី ម្ចាស់កម្មសិទ្ឋិវត្ថុតាងកាវ២០១៦ ក្នុងឃ្លាំងនោះពិតប្រាកដមែន។
តំណាងអយ្យការ និងកងរាជអាវុធហត្ថលើផ្ទែប្រទេសរៀបចំបញ្ជូនសំណុំរឿងទៅតុលាការដើម្បីបន្តធ្វើទៅតាមនីតិវិធីច្បាប់៕