(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានសម្រេចផ្តល់សុពលភាពអាណត្តិ របស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៦ ចំនួន២រូបនោះគឺលោក លី គ្រី និងលោក សៅ សារ៉ាត់ ដើម្ប ីជំនួស លោក សុខ សូកាន និងលោកស្រី បាន ស្រីមុំ ដែលបានសុំលាលែងពីតំណែង។ នេះបើយោងតាមសេចក្តីប្រកាស របស់រដ្ឋសភាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីប្រកាសនេះ បានឲ្យដឹងថា ត្រូវបានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភាចំនួន ២រូប ដែលមានរាយនាមដូចតទៅ៖
១៖ លោក លី គ្រី ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួសលោក សុខ សូកាន ដែលបានសុំលាលែង។
២៖ លោក សៅ សារ៉ាត់ ជាតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំដែលបានសុំលាលែង។
បើតាមសេចក្តីប្រកាសដដែល, តំណាងរាស្រ្តដូចមានរាយនាមក្នុងប្រការ១ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង៕