Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសន្តិសុខក្លឹប Relax ប្រមាណ១០នាក់ ព្រួតវាយក្រុមភ្ញៀវ៣នាក់ បណ្តាលឲ្យរបួសធ្ងន់ ព្រោះខឹងរាំលើឆាក

17-02-2016 22:22

(ភ្នំពេញ)៖ ក្រុមសន្តិសុខដែលយាមប្រចាំការនៅក្លឹបពេលរាត្រី យីហោ Relax ស្ថិតនៅតាមផ្លូវ២០១១ ភូមិរការ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ប្រមាណ១០នាក់ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំគ្នាព្រួតវាយបុរស៣នាក់ ដែលជា ភ្ញៀវចូលទៅរាំលេងកំសាន្តនៅក្នុងក្លឹប បណ្តាលឲ្យបែកក្បាលហូរឈាម រងរបួស យ៉ាងធ្ងន់ធ្ងរ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ករណីបង្កអំពើហិង្សា ខាងលើនេះ បណ្តាលមកពីភាគីក្រុមសន្តិសុខ ខឹងជនរងគ្រោះឡើងរាំនៅលើឆាក ហើយប្រាប់ឲ្យចុះ មកក្រោមមិនព្រមចុះ រហូតបង្កជាជម្លោះខ្លាំងឡើង បានធ្វើឲ្យក្រុមសន្តិសុខ ទាំងនេះមានគ្នាប្រមាណ១០នាក់ ប្រដាប់ដោយដំបូងនិងវត្ថុរឹង ព្រួតវាយ ជនរងគ្រោះរងរបួសធ្ងន់ធ្ងរតែម្តង។ ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបាននគរបាល ប៉ុស្តិ៍កាកាបនាំមកសួរនាំ ដើម្បីតាមចាប់ក្រុមជនបង្ក។

តាមសេចក្តី រាយការណ៍ ជនរងគ្រោះទាំង៣នាក់រួមមាន ទី១ឈ្មោះ ហ៊ុត កក្កដា អាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិប៉ប្រកត្បូង ទី២ឈ្មោះ ផល មុន្នី និងទី៣ឈ្មោះ ទិត្យ រដ្ឋា អាយុ២៨ឆ្នាំស្នាក់នៅ ភូមិចំកាឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕