នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសម្នាក់ ពីបទស្នាក់នៅហួសទិដ្ឋាការ
17-02-2016 21:10
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ការិយាល័យអន្តោប្រវេសន៍ សហការជាមួយផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនបណ្តោះអាសន្នជនបរទេសម្នាក់ ពីបទស្នាក់នៅហួសទិដ្ឋាការកំណត់។
ជនបរទេសនោះ មានឈ្មោះ KARAPEYAN VAHAN ភេទប្រុស សញ្ជាតិ ARMENIA មុខរបរ អ្នកទេសចរណ៍ ដែលមានថ្ងៃខែឆ្នាំកំណើត ១៩ ខែវិច្ឆិកា ឆ្នាំ១៩៦៥ កាន់លិខិតឆ្លងដែនលេខ BA 0518317 ទិដ្ឋាការលេខ TI 09328949 មានសុពលភាពត្រឹមថ្ងៃទី២៤ ឧសភា ២០១៥៕