Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញបង្ក្រាបរថយន្ត Land Cruiser ស៊េរីឆ្នាំ២០១៣ អត់បង់ពន្ធមួយគ្រឿង

17-02-2016 20:57

(ភ្នំពេញ)៖ សាខាគយនិងរដ្ឋាកររាជធានី​ភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះបង្រ្កាបរថយន្ត Land Cruiser ឆ្នាំ ២០១៣ អត់ពន្ធ មួយគ្រឿងក្នុងភូមិសាស្ត្រ​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីគយរាជធានីភ្នំពេញបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបរថយន្តអត់ពន្ធនេះ នៅតែបន្តធ្វើដូចភ្លៀងរលឹម ហើយ​សូមពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស៕