សមត្ថកិច្ច ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងភ្នាល់បាញ់ត្រី ចំនួន0៩នាក់នៅខណ្ឌដូនពេញ
17-02-2016 19:35
(ភ្នំពេញ)៖ គណ:បញ្ជការឯកភាព ខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ជាអភិបាល និងក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារង កែវ សុគន្ធា បានឃាត់ខ្លួន អ្នកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាញ់ត្រី ចំនួន0៩នាក់ ស្ថិតនៅភូមិ៣ ផ្លូវរទេះភ្លើង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៣ រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្នុងចំនោម ០៩នាក់ មានប្រុស ម្នាក់ និងស្រីម្នាក់ជាអ្នកទទួលមើលការខុស ត្រូវដាក់ពង់សំរាប់លេង ល្បែងភ្នាល់បាញ់ត្រី និងប្រុសចំនួន ០៧នាក់ផ្សេងទៀតជាអ្នកលេងល្បែងភ្នាល់ បាញ់ត្រី។
គួរបញ្ជាក់ថា វត្តុតាងចាប់យកមាន លុយខ្មែរចំនួន១,២៤០,០០០រៀល (មួយលានពីរសែនបួនមឺនរៀល) និង លុយដុល្លារចំនួន ៥៦៩ដុល្លារ (ប្រាំរយហុកសិបប្រាំបួនដុល្លារ) និងមានទូរបាញ់ត្រីចំនួន 0២គ្រឿង រក្សាទុកនៅសាលាខណ្ឌដូនពេញ និងមាន ទូរបៀរចំនួន១៤ គ្រឿង(ខូច) រក្សាទុកនៅសាលាខណ្ឌដូនពេញ។
បច្ចុប្បន្ន ជនសង្ស័យទាំងប្រាំបួននាក់ កំពុងសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕