(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ូលិសនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង៧គោលដៅទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់នេះបានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ស្ថិតក្នុងខណ្ឌចំការមន, ខណ្ឌសែនសុខ, ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌឫស្សីកែវ និង២គោលដៅទៀតនៅជាយក្រុងភ្នំពេញ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបរស្រវឹង បាន៧នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៦នាក់ មានអត្រាជាតិអាល់កុលពី០,៦០ ដល់ ០,៨៤ MgL/ខ្យល់ និងអ្នកបើកបររថយន្តម្នាក់ មានអត្រាជាតិអាល់កុល ០,៨០ MgL/ខ្យល់៕