(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២០នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកទុក និងចែកចាយផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិចខុសច្បាប់ (SISHA , E-Cigarette ឬ Vape) ជាច្រើនប្រភេទមានចំនួន ៩ករណី នៅតាមបណ្តារាជធានី-ខេត្ត ដែលសរុបទាំងអស់មានចំនួនជិត៥តោន។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថា ការចុះបង្ក្រាបនេះមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងមានការចូលរួម ពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលមានដូចជា៖ រាជធានីភ្នំពេញ ចំនួន៤ទីតាំង ខេត្តបាត់ដំបង ចំនួន១ទីតាំង និងខេត្តបន្ទាយមានជ័យ ចំនួន៤ទីតាំង សរុបរួមទាំងប្រភេទស៊ីហ្សា និងបារីអេឡិចត្រូនិចចម្រុះ ស្មើនឹងជិត០៥តោន ក្នុងនោះមាន ៖ ឧបករណ៍ម៉ាស៊ីនចម្រុះចំនួន ៤៦,៣៥២គ្រឿង ឧបករណ៍ជួសជុលចំនួន ១០ប្រអប់ ឆ្នាំងសាកថ្មបារីអេឡិចត្រូនិច ចំនួន៥២៤គ្រឿង ទឹកថ្នាំជក់ចំនួន ១៤,៨៣១ដប និងឧបករណ៍ចម្រុះជាច្រើនប្រភេទទៀត។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៖