Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវតីម្នាក់បាត់ចេញផ្ទះរយៈពេល ២ថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ, ប្រសិនបងប្អូនប្រជាពលរដ្ឋបានឃើញ សូមជួយទាក់ទងមកលេខ 097 989 2287 នេះផង

29-12-2020 17:22

(ភ្នំពេញ)៖ យុវតីម្នាក់មានឈ្មោះ ឃឹម រដ្ឋា អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាកចេញពីផ្ទះម្តាយមីង និងបាត់ដំណឹងតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដោយបានសុំទៅលេងផ្ទះម្តាយមីងមួយទៀត នៅរោងចក្រ QMI និងបានបន្តទៅលេងនៅវិមានឈ្នះឈ្នះ រហូតមកដល់ពេលនេះ បាត់ដំណឹងមិនអាចទាក់ទងបានទេ បើមានបងប្អូនប្រជាពលរដ្ឋណាបានឃើញ សូមមេត្តាជួយផ្តល់ជាតំណឹងទៅកាន់លេខទូរសព្ទ 097 989 2287 នេះផង ដោយសាច់ញាត្តិកំពុងតែមានការភិតភ័យនិងកំពុងស្វែងរក។

បើតាមលោកស្រី អ៊ុង នីដា ដែលត្រូវជាម្តាយមីងរបស់ក្មេងស្រី បានឱ្យដឹងថា ក្មួយរបស់គាត់បានចេញពីផ្ទះនៅថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ៣៖៥០រសៀល ពាក់អាចពណ៍សាច់ ដោយបានសុំគាត់ទៅលេងផ្ទះម្តាយមីង នៅតំបន់រោងចក្រ QMI ក្នុងនោះដែរក្រោយពេលដែលក្មួយបានបាត់ខ្លួន គាត់បានឆែកកាមេរ៉ាសុវត្ថិភាព ដែលបានដាក់មុខផ្ទះ ដោយក្នុងនោះឃើញថាមានក្មេងមួយក្រុមបានមកយកក្មួយស្រីរបស់គាត់។

ម្តាយមីងរបស់យុវតីម្នាក់នេះ បានបន្ថែមទៀតថា បើតាមអ្នកលក់ដូរនៅក្បែរផ្ទះគាត់បានសួរក្រុមក្មេងនោះ និងក្មួយស្រីគាត់ គឺពួកគេថានាំគ្នាទៅលេងនៅវិមាន ឈ្នះឈ្នះ ហើយរហូតមកដល់ពេលនេះហើយ នៅមិនអាចទាក់ទងបាននោះ ដោយមានការបានរម្មណ៍ពីសុវត្ថិភាពរបស់ក្មួយខ្លាំង និងកំពុងតាមស្វែងរកមិនទាន់បានឈប់ សម្រាកនោះទេ។

ដូច្នេះហើយសូមស្នើសុំការអធ្យាស្រ័យ និងអភ័យទោស ដល់បងប្អូនប្រជាពលរដ្ឋ បើសិនបានឃើញយុវតី ដែលមានភិនភាគដូចក្នុងរូប សូមជួយប្រាប់ក្មួយស្រី គាត់ឱ្យត្រឡប់ទៅផ្ទះផង ឫអាចទាក់ទងទាក់ទងគាត់ផ្ទាល់ តាមរយៈលេខទូរសព្ទ 097 989 2287 ម្តាយមីងកំពុងតែព្រួយបារម្មណ៍ខ្លាំង៕